Home » អំពី
កសិដ្ឋានសរីរាង្គស្វាយចេក
កសិដ្ឋានស្វាយចេក គឺជាកសិដ្ឋានពិសោធន៍សរីរាង្គមួយដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រនៅខាងជើងក្រុងសៀមរាប។ ចាប់តាំងពីឆ្នាំ ២០១៤ មកយើងបានប្រើវិធីធ្វើកសិកម្មដែលមិនប្រើថ្នាំសំលាប់សត្វល្អិតនឹងគ្មានជាតិគីមី។ ដំណាំចំនួន ៣០ ប្រភេទត្រូវបានដាំដុះហើយចិញ្ចឹមសត្វដោយមិនបានប្រើសារជាតិគីមីនៅកសិដ្ឋានស្វាយចេកក្នុងផ្ទៃដី ៤២ ហិកតា។ មូលដ្ឋានគ្រឹះនៃបេសកកម្មរបស់យើងគឺ ជម្រុញនិងផ្តល់លទ្ធភាពក្នុងការចិញ្ចឹមជីវិតប្រកបដោយស្ថេរភាពនិងនិរន្តរភាពដោយការប្រើប្រាស់កសិកម្រហូតដល់អាយុកាល ១០០០ ឆ្នាំ អោយដូចប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃខេត្តសៀមរាបអញ្ចឹងដែរ។ ត្រូវមានមហិច្ឆតាទើបអាចធ្វើទៅរួច!