• ទំព័រដើម
  • ដំណើរកំសាន្ត
  • កសិដ្ឋាន
  • ហាង
Menu
  • ទំព័រដើម
  • ដំណើរកំសាន្ត
  • កសិដ្ឋាន
  • ហាង
Svay Chek Farm Logo Top
  • ថ្នាក់បង្រៀនធ្វើម្ហូប
  • ប្លក់
  • ទំនាក់ទំនង
Menu
  • ថ្នាក់បង្រៀនធ្វើម្ហូប
  • ប្លក់
  • ទំនាក់ទំនង
Search
Close

កសិដ្ឋានសរីរាង្គស្វាយចេក

Facebook-f Instagram Tripadvisor
  • ខ្មែរ
    • English
Svay Chek Farm Logo Mobile

កសិដ្ឋានសរីរាង្គស្វាយចេក

  • ខ្មែរ
    • English
Facebook-f Instagram Tripadvisor
Search
Close
  • ទំព័រដើម
  • កសិដ្ឋានរបស់យើង
  • ហាងរបស់យើង
  • ដំណើរកំសាន្ត
  • ថ្នាក់បង្រៀនធ្វើម្ហូប
  • ប្លក់
  • ទំនាក់ទំនង
Menu
  • ទំព័រដើម
  • កសិដ្ឋានរបស់យើង
  • ហាងរបស់យើង
  • ដំណើរកំសាន្ត
  • ថ្នាក់បង្រៀនធ្វើម្ហូប
  • ប្លក់
  • ទំនាក់ទំនង

Home » កសិដ្ឋានរបស់យើង

កសិដ្ឋាន សរីរាង្គ របស់យើង

កសិដ្ឋាន សរីរាង្គ ស្វាយចេកគឺជា កសិដ្ឋានពិសោធន៍សរីរាង្គមួយ ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រនៅខាងជើង ក្រុងសៀមរាប។ ចាប់តាំងពីឆ្នាំ២០១៤មកយើងបាន ប្រើវិធីធ្វើកសិកម្មនឹងប្រើថ្នាំសំលាប់សត្វល្អិតគ្មានជាតិគីមី។ ដំណាំចំនួន ៣០ ប្រភេទត្រូវបានដាំដុះនិងមានចិញ្ចឹមសត្វដោយ មិនប្រើសារជាតិគីមីនៅកសិដ្ឋានស្វាយចេកលើផ្ទៃដី ៤២ ហិចតា។ មូលដ្ឋានគ្រឹះនៃបេសកកម្មរបស់យើងគឺដើម្បីជម្រុញនិងផ្តល់លទ្ធភាពក្នុងការចិញ្ចឹមជីវិតប្រកបដោយស្ថេរភាពនិងនិរន្តរភាពដោយការប្រើប្រាស់កសិកម្មរហូតដល់អាយុកាល ១០០០ ឆ្នាំ អោយដូចប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃខេត្តសៀមរាបអញ្ចឹងដែរ។ ត្រូវមានមហិច្ឆតាទើបអាចធ្វើទៅរួច!

កសិកម្មសរីរាង្គនៅកម្ពុជា

0

គីឡូម៉ែត្រ

យើងមានទីតាំងស្ថិតនៅចំងាយ២០គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាបនៅក្នុងឃុំមួយឈ្មោះថា ឃុំស្វាយចេក។

0

ពូជដំណាំ

យើងប្រើវិធីកសិកម្មគ្មានថ្នាំសំលាប់សត្វល្អិតនិងដាំដំណាំ ៣០ ប្រភេទផ្សេងៗគ្នាក្នុង កសិដ្ឋានសរីរាង្គ របស់យើង១០០%។

0

ហិចតា

កសិដ្ឋានរបស់យើងមានផ្ទៃដី ៤២ ហិចតា។ នៅទីនេះយើងដាំផ្លែឈើនិង បន្លែផ្សេងៗគ្នា។

0

សុបិន្តវែងឆ្ងាយ!

យើងចង់ជម្រុញការរស់នៅប្រកបដោយនិរន្តរភាពជាមួយនឹងវិធីសាស្រ្តនៃការដាំដុះដែលមានរយៈពេល ១០០០ ឆ្នាំ!

Svay Chek Founder

នៅឆ្នាំ 1999 ខ្ញុំបានផ្លាស់ទីលំនៅទៅខេត្តសៀមរាបប្រទេសកម្ពុជា។ នៅអំឡុងពេលកំពុងធ្វើការនឹងរស់នៅទីនោះខ្ញុំមានអារម្មណ៏ថាប្រទេសត្រូវការកន្លែងសម្រាប់យុវជនធ្វើការ និងក្លាយជាអ្នកឯករាជ។ ក្នុងឆ្នាំ2003 ខ្ញុំបានចាប់ផ្តើមហាងនំ អង្គរ ឃុកឃី ដើម្បីបង្កើតកន្លែងសម្រាប់ស្រ្តីដែលមិនមានចំណេះដឹងដើម្បីធ្វើការងារ។

ក្រុមហ៊ុនបានរីកចម្រើនផ្អែកលើទស្សនវិជ្ជារបស់ខ្លួនក្នុងការផ្តល់ជូនវត្ថុអនុស្សាវរីយ៍របស់ប្រជាជនកម្ពុជា។

ខ្ញុំបានធ្វើដំណើរជំុវិញប្រទេសកម្ពុជាដើម្បីពិនិត្យពិចារណាផលិតផលកសិកម្មស្វែងរកគ្រឿងផ្សំដែលសមស្របបំផុតសម្រាប់ធ្វើនំនិងបានធ្វើការជាមួយបុគ្គលិកដើម្បីរៀបចំធ្វើនំយ៉ាងឆ្ងាញ់ នឹងផលិតវត្ថុអនុស្សារីយ៍។

ខ្ញុំតែងតែមានអារម្មណ៍ថាតំបន់ទីក្រុងនៃប្រទេសកម្ពុជាបានឆ្លងកាត់ការអភិវឌ្ឃន៍សេដ្ឋកិច្ចគួរអោយកត់សម្គាល់។ ផ្ទុយទៅវិញតំបន់ជនបួរបស់ខ្លួនមិនបានផ្លាស់
ប្តូរទេនៅក្នុងទសវត្សចុងក្រោយនេះ។

ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រួលជាមួយនឹងប្រព័ន្ធសង្គម ហើយមានអារម្មណ៍
ថាមានបញ្ហាអ្វីមួយដែលវិស័យកសិកម្មត្រូវបានគេគិតថាជាឧស្សាហកម្ម
ចម្បងរបស់កម្ពុជាមិនអាចក្លាយជាឧស្សាហកម្មរកប្រាក់ចំណេញបានទេ។ការបរិភោគគឺចាំបាច់ដើម្បីទ្រទ្រង់ជីវិតរបស់យើង។

ទន្ទឹមនឹងការអភិវឌ្ឍន៍វិទ្យាសាស្រ្តអាហារបំប៉នអាចជំនួសអាហារពេញមួយថ្ងៃនាពេលអនាគត។ ទោះយ៉ាងណាការបរិភោគគឺមិនអាចខ្វះបានសម្រាប់
យើងសព្វថ្ងៃនេះ។

តើវាមិនមានអ្វីខុសទេចំពោះរចនាសម័្ពន្ធនៃសង្គមដែលអ្នកធ្វើការក្នុងវិស័យកសិកម្មដែលផលិតស្បៀងអាហារសម្រាប់មនុស្សគ្រប់គ្នារស់នៅបានតិចតួច? នៅពេលធ្វើដំនើរជុំវិញភូមិដើម្បីទិញគ្រឿងផ្សំធ្វើនំខ្ញុំបានគិតអំពីអ្វីដែលខ្ញុំអាចធ្វើ
ដើម្បីធ្វើអោយកសិកម្មក្លាយឧស្សាហកម្មមួយនៅក្នុងសង្គមកម្ពុជា។

ប្រជាជននៅជនបទកំពុងធ្វើការនៅលើដីស្រែពីព្រោះនោះជាអ្វីដែលពួកគេបានធ្វើអស់ជាច្រើនជំនាន់មកហើយ។ដោយត្រូវជួយឪពុកម្តាយតាំងពីពួកគេនៅក្មេង ពួកគេមិនបានចូលរៀនទេ ហើយអាចធ្វើកសិកមុ្មបាន។ ពួកគេធ្វើស្រែនៅជនបទ
ពីព្រោះពួកគេមិនអាចធ្វើការនៅតាមទីក្រុងបានទេទោះបីពួកគេចង់ធ្វើក៏ដោយ។ នោះហើយជាស្ថានភាពនៅក្នុងប្រទេសនៅប្រទេសកម្ពុជាគេទទួលយកជាទូទៅថាធ្វើជាកសិករមានន័យថាក្រ។ ប្រការនេះធ្វើអោយប្រជាជនកាន់តែច្រើន
មិនអាចរស់នៅជីវភាពសមរម្យបានព្រោះតែវិស័យកសិកម្មហើយពួកគេភាគច្រើនទៅរកការងារធ្វើនៅការដ្ឋានសំណង់ និងកសិដ្ឋាននៅប្រទេសថៃ។

ខ្ញុំចាប់ផ្តើមគំរោងកសិកម្មនៅប្រទេសកម្ពុជាដោយផ្អែកលើជំនឿថាកសិកម្មអាចក្លាយជាឧស្សាហកម្មហើយប្រជាជនអាចធ្វើអោយមានស្ថេរភាពក្នុងការរស់នៅតាមរយៈកសិកម្មដើម្បីទទួលបានសង្គមមួយដែលមនុស្សគ្រប់គ្នាអាចរស់នៅជាមួយគ្រួសាររបស់ពួកគេនៅកន្លែងដែលពួកគេកើត នឹងធំដឹងក្តី។ ខ្ញុំបានទិញដីទំហំ 37 ហិកតា នៅភូមិស្វាយចេក ស្រុកអង្គរធំ ដែលមានចម្ងាយប្រមាណ 40 នាទីនៅទិសពាយព្យនៃខេត្តសៀមរាប បានឈូសឆាយព្រៃស្រោង ដាំដំណាំ បានកសាងផ្លូវ ហើយបានចាប់ផ្តើមធ្វើចំការស្វាយចេកនៅឆ្នាំ 2014។
Svay មានន័យថាស្វាយហើយChek មានន័យថាចេក។ នៅកសិដ្ឋាន ស្វាយនិងចេក មានដើមស្វាយប្រហែល3,000ដើម ចេក 3,000ដើម ម្នាស់ 10,000 គុម្ព ត្រូវបានដាំដុះលក្ខណៈសរីរាង្គដោយប្រើជីគ្មានជាតិគីមី និងថ្នាំសំលាប់សត្វល្អិត ជាមួយក្រូចឆ្មារ អំពៅ និងបន្លែជាង 30 ប្រភេទ។

បន្ទាប់ពីទទួលបានមូលដ្ឋានគ្រឹះនែឧស្សាហកម្មចម្បងនៃផលិតកម្មដែលបានពង្រឹងដំណាក់កាលបន្ទាប់គឺផលិតផលកែច្នៃដោយប្រើផ្លែឈើទាំងនេះ។ ឧស្សាហកម្មចម្បងតែមួយមិនអាចប្រកួតប្រជែងជាមួយបន្លែដែលមានតំលៃថោកពីប្រទេសវៀតណាម និងប្រទេសចិនបានទេ។ ខ្ញុំជឿជាក់ថាការកែច្នៃ ការបន្ថែមតម្លៃ និងការបង្កើតប្រព័ន្ធដែលលក់ផលិតផលពេញមួយឆ្នាំគឺជាគន្លឹះក្នុងការរស់រានក្នុងវិស័យកសិកម្មបន្ទាប់ពីបានដឹងពីដំណើរការផលិតនៃឧស្សាហកម្មបន្ទាប់បន្សំជំហ៊ានបន្ទាប់គឺអញ្ជើញអតិថិជនអោយមកកសិដ្ឋាន។ យើងជឿជាក់ថាកសិដ្ឋាននេះ
នឹងក្លាយជាកសិដ្ឋានទេសចរណ៍ ហើយធ្វើអោយប្រជាជននៅទីនេះ និងធ្វើអោយភូមិទាំងមួលមានភាពរស់រវើកឡើងវិញ និងបង្កើនអត្រាការងារ ដែលទាំងអស់នេះអាចនាំអោយមានឧស្សាហូបនីយកម្មកសិកមុ្មលើកទី 6។

វាចាំបាច់ក្នុងការបង្កើតប្រព័ន្ធផលិតកម្មសម្រាប់បន្លែនិងផ្លែឈើដែលជាជំហានដំបូងដើម្បីសម្រចបាននូវគោលបំណងនោះ។

អាកាសធាតុនៅទីនេះខុសគ្នាទាំងស្រុងក្នុងរដូវវស្សានិងរដូវប្រាំងការមិនប្រើថ្នាំសំលាប់សត្វល្អិតមានន័យថាជាការប្រយុទ្ធប្រឆាំងនឹងសត្វល្អិត និងជំងឺ។នៅរដូវវស្សាស្មៅដុះក្នុងល្បឿងមហ្តរាយ។ ព្យុះភ្លាមៗអាចបំផ្លាញ និងសំលាប់បន្លែទោះបីជាដាំបន្លែដោយប្រើថ្នាំសំលាប់សត្វល្អិតគ្មានជាតិគីមចំណាយពេលវេលានិងចំណាយច្រើនដូចអ្វីខ្ញុំនឹកស្មានក៏ដោយខ្ញុំសង្ឃឹមថានឹងទទួលបានការផលិតបន្លែដែលមិនមានជាទូទៅនៅកម្ពុជានៅតំបន់សៀមរាប និងចាក់គ្រឹះសម្រាប់កសិកម្មកម្ពុជានាពេលអនាគត។

ដូចប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃខេត្តសៀមរាប។

កសិដ្ឋានសរីរាង្គស្វាយចេកកំពុងកសាងប្រព័ន្ធសម្រាប់ឧស្សាហកម្មផ្អែកលើកសិកម្មដែលអាចទទួលបានមរតកដល់មនុស្សជំនាន់ក្រោយក្នុងរយៈពេល 1000 ឆ្នាំចាប់ពីពេលនេះតទៅ។

អានបន្ត
Organic Vegetables in Cambodia

ជីវភាពរស់នៅប្រចាំថ្ងៃនៅតែលំបាកក្នុងទីជនបទហើយអ្នកភូមិជាច្រើនត្រូវតែបង្ខំចិត្តចំណាកស្រុកទៅធ្វើការសំណង់ឬធ្វើចំការនៅឯប្រទេសក្រៅ។

នេះគឺជាលក្ខខណ្ឌមួយដែលយើងមានបំណងចៀសវាងដោយបង្កើតមូលដ្ឋានគ្រឹះនៃបច្ចេកទេសកសិកម្មឡើងវិញគឺដើម្បីពង្រឹងវិស័យសំខាន់នេះនៅក្នុងប្រទេសកម្ពុជា។

យើងចង់ក្លាយជាកសិដ្ឋានគំរូមួយអោយដល់ទីបញ្ចប់។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះយើងនឹងបង្កើតស្លាកសម្គាល់សម្រាប់ផលិតផលសរីរាង្គនៅកម្ពុជា។

ក្រុមរបស់យើង

រោងចក្រកសិកម្មសរីរាង្គស្វាយចេក

យើងដឹងច្បាស់ថាការធ្វើកសិកម្មសរីរាង្គផ្តល់លទ្ធផលល្អនៅពេលអនុវត្តបន្តរហូតជាពិសេសនៅខេត្តសៀមរាបដែលមានដីមិនល្អហើយត្រូវការជីកំប៉ុសសរីរាង្គជានិច្ច។ ការដាំដុះលក្ខណះសរីរាង្គគឺជាបញ្ហាប្រឈមមួយនៅក្នុងបរិបទនេះ ហើយយើងត្រូវបន្តកែលម្អផលិតភាពដីសម្រាប់ដំណាំបន្ទាប់ ដែលជាបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុផងដែរ។ ភាពស្រស់ស្អាតនិងមោទនភាពក្នុងការខិតខំដាំដំណាំដែលពឹងផ្អែកលើការធ្វើការប្រើប្រាស់ឡើងវិញនិងមិនពឹងផ្អែកលើវត្ថុធាតុដើមពីខាងក្រៅប៉ុន្តែវាទាមទារការច្នៃប្រឌិតខ្ពស់ដើម្បីអភិវឌ្ឍប្រព័ន្ធបែបនេះ។

ដើម្បីអាចទប់ទល់នឹងបញ្ហាប្រឈមនៃការធ្វើកសិកម្មសរីរាង្គនិងបន្ថែមគុណភាពដល់ដំណាំ បេសកកម្មទីពីររបស់យើងគឺដើម្បីអភិវឌ្ឍការយល់ដឹងពីផ្នត់គំនិតនៃផលិតផលចុងក្រោយដែលទាញបានពីផ្លែឈើនិងបន្លែ ហើយការធ្វើបែបនេះគឺជាការជួយគាំទ្រដល់កសិកម្មសរីរាង្គរបស់យើងប្រកបដោយនិរន្តរភាពនិង នៅពេលអនាគតក៏ដូចជាពង្រឹងវិស័យផលិតនៅកម្ពុជាដោយចែករំលែកចំណេះដឹង នឹងរបៀបធ្វើរឺផលិត។

រោងចក្ររបស់យើងមានបេសកកម្មជាក់លាក់ដើម្បីបន្ថែមគុណភាពដល់ដំណាំរបស់យើងនិងធ្វើឱ្យកសិកម្មសរីរាង្គមាននិរន្តរភាព។ យើងកំពុងផលិតផ្លែឈើស្ងួត, ស្រាស្វាយ, ដំណាប់, ទឹកជ្រលក់, ម្សៅគ្រឿង, ស្ករគ្រាប់រសជាតិផ្លែឈើ ហើយយើងនឹងអភិវឌ្ឍផលិតផលចុងក្រោយបន្ថែមទៀតនាពេលអនាគត។ រោងចក្រផលិតស្រាស្វាយនឹងត្រូវដាក់ឱ្យដំណើរការនៅខែកុម្ភៈឆ្នាំ ២០២០។

រោងចក្ររបស់យើងជាជំនួយការនៃកសិដ្ឋានសរីរាង្គនិងបេសកកម្មមូលដ្ឋាន។

 

ផ្លែឈើនិងបន្លែ

Fresh Cambodian Pineapple
Organic Bananas grown in Siem Reap
Organic Cambodian Vegetables
Svay Chek Organic Farm
Cambodian Grown Lettuce
Organic Limes
Cambodian Grown Papaya
Organic Pineapples
Cambodian Organic Vegetables
Siem Reap Organic Vegetables
svay-chek Produced Vegetables
Organic Eggplant
  • ទស្សនាហាងរបស់យើង!
  • ដំណើរកំសាន្ត!
  • រៀនធ្វើម្ហូប!
Svay Chek Organic Farm

ស្វាយចេក

កសិដ្ឋានសរីរាង្គ

Facebook-f Instagram Tripadvisor

ភូមិស្វាយចេក​ ឃំុស្វាយចេក ស្រុកអង្គរធំ សៀមរាប ប្រទេសកម្ពុជា

  • +855 (0) 98 636 677
  • សូមផ្ញើរអ៊ីមែលមកកាន់យើង!

© 2025- កសិដ្ឋានសេរីរាង្គស្វាយចេក - រចនាជាមួយក្តី ♥ ដោយ Olive & Lake

  • គោលការណ៍​ភាព​ឯកជន
  • លក្ខខណ្ឌ​នៃ​សេវាកម្ម
  • គោលការណ៍ខូឃីស៍
  • រក្សាសិទ្ធិ

© 2025- កសិដ្ឋានសេរីរាង្គស្វាយចេក - រចនាជាមួយក្តី ♥ ដោយ Olive & Lake

  • គោលការណ៍​ភាព​ឯកជន
  • លក្ខខណ្ឌ​នៃ​សេវាកម្ម
  • គោលការណ៍​ខូឃីស៍
  • រក្សាសិទ្ធិ

By continuing to use this website, you consent to the use of cookies in accordance with our Cookie Policy.

Accept